Pages

Thursday 6 June 2019

សម័យខ្មែរក្រហម

ខ្មែរក្រហមធ្លាប់នៅដាច់តែឯងពីសហគមន៍អន្តរជាតិម្តងហើយ។ ទំនាក់ទំនងជាមួយចលនាសឺន សាន និងចលនារបស់សម្តេចសីហនុកក្នុងក្របខ័ណ្ឌរដ្ឋាភិបាលរួបរួមជាតិនេះ ពួកខ្មែរក្រហមបានពង្រឹងខ្លួនឡើងវិញ។ ខាងចិនបានជួយអាវុធ និងលុយដល់ពួកនេះបានគ្រប់គ្រាន់។ បន្ថែមពីនេះ ពួកខ្មែរក្រហមក៏បានចំណូលពីអាជីកម្មលក់ត្បូង និងកាប់ឈើនៅតំបន់ដែលពួកគេត្រួតត្រានៅតាមព្រំដែនថៃផងដែរ។
ចំពោះភាគីវៀតណាមវិញ ការបង្កើតរដ្ឋាភិបាលរួបរួមជាតិនេះជាតំណឹងអាក្រក់មួយ។ វៀតណាមបានហៅរដ្ឋាភិបាលនេះថាជាបីសាចដែលចេញពីពួកវាទីនិយមចិន និងចក្រព័ត្តនិយមអាមេរិច។ រដ្ឋមន្ត្រីការបរទេសវៀតណាមជំនាន់នោះបានទន្ទេញដដែលៗថាស្ថានការណ៍នៅកម្ពុជាជាស្ថានការណ៍មិនអាចត្រឡប់ថយក្រោយវិញបាន ហើយក៏មិនអាចចរចារបានដែរ (ប្រហែលរឿងដកកងទ័ព?)។ ចិន និងអាមេរិចបានចេញមកតតាំងនឹងបញ្ហានេះ។ ដូចក្តីសង្ឃឹមរបស់អាស៊ានរំពឹងទុក សហគមន៍អន្តរជាតិបានគាំទ្ររដ្ឋាភិបាលរួបរួមជាតិ។ ក្តីរំពឹងពីការទទួលស្គាល់រដ្ឋាភិបាលដែលលើកបន្តុបដោយកងទ័ពវៀតណាមត្រូវរលាយ។
ក្នុងក្រសែភ្នែករបស់ប្រទេសក្រីក្រ វៀតណាមជាវីរៈបុរសដ៏អស្ចារ្យដែលបានយកឈ្នះលើមហាអំណាចអាមេរិចដណ្តើមបានក្រុងព្រៃនគរ ឬសាយហ្គន ដែលសព្វថ្ងៃគេហៅក្រុងហូជីមិញ។ ប៉ុន្តែអន្តរជាតិមើលទៅវៀតណាមពេលនោះថាជាចោរអន្តរជាតិ (International villain)ដែលរំលោភបំពានលើប្រទេសជិតខាង។ វៀត ណាមបានជំរុញឱយមានសង្គ្រាមទ័ពព្រៃដូចដែលខ្លួនបានធ្វើក្នុងសង្គ្រាមជាមួយ អាមេរិចដែរ នៅតាមបណ្តារប្រទេសអាស៊ាន តែសង្គ្រាមទាំងនោះមិនអាចឈ្នះទៅបាន។ កងទ័ពវៀតណាមបន្តនៅ លើទឹកដីកម្ពុជា៧ឆ្នាំបន្ទាប់មកទៀតរហូតដល់ខែកញ្ញាឆ្នាំ១៩៨៩ទើបដកចេញ តែពួកគេនៅតែមានពាក់ព័ន្ធផ្នែកនយោបាយរហូតដល់សំរេចបានកិច្ចព្រមព្រៀងសន្តិភាព ក្រុងប៉ារីស១៩៩១។ ខាងភាគីអាស៊ានបានប្រឹងប្រែងអស់រយៈពេល៣ឆ្នាំដើម្បីសំរុសសំរួលភាគីតំណាងកម្ពុជាទាំង៤ និងស្វែងរកទីតាំង ឬគោលជំហរឱយចិន ថៃ និងសិង្ហបុរីដើម្បីឱយឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងអាមេរិចបដិសេធការវិលត្រឡប់ទៅកាន់អំណាចវិញរបស់ខ្មែរក្រហម។
លោកលី និងរដ្ឋមន្ត្រីការបរទេសរបស់គាត់ប្រឹងប្រែងព្យាយាមបញ្ចុះបញ្ចូលឱយរដ្ឋាភិបាលអាមេរិចរបស់លោក Jimmy Carter និងរបស់លោក Ronald Reagant ឱយនៅចាប់អារម្មណ៍បញ្ហាតំបន់នៅអាស៊ីអាគ្នេយ៍ព្រោះអាមេរិចនៅតែមាននាទីសំខាន់ក្នុងតំបន់នេះ។ រដ្ឋាភិបាលអាមេរិចនឿយណាយលែងចង់ពាក់ព័ន្ធនឹងសង្គ្រាមទ័ពព្រៃនៅអាស៊ីអាគ្នេយ៍។ អាមេរិចបានជួយប្រមូលសំលេងបោះឆ្នោតនៅអង្គការសហប្រជាជាតិប្រឆាំងនឹងវៀតណាម។ Tommy Koh ឯកអគ្គរដ្ឋទូតរបស់សិង្ហបុរីប្រចាំអង្គការសហប្រជាជាតិក៏ដើរតួរយ៉ាងសំខាន់ដែរក្នុងការបញ្ចុះបញ្ចូលការបោះឆ្នោតនេះ។
នៅក្នុងសម័យប្រជុំពេញអង្គរបស់អង្គការសហប្រជាជាតិឆ្នាំ១៩៨២ សម្តេចសីហនុបានឡើងថ្លែងសុំឱយសមាជិករបស់អង្គការសហប្រជាជាតិទាំងអស់ស្តារឯករាជ្យភាព និងអធិបតេយ្យភាពរបស់កម្ពុជាឡើងវិញ។ ជាការឆ្លើយតប រដ្ឋជាសមាជិករបស់អង្គការសហប្រជាជាតិចំនួន១០៥បានបោះឆ្នោតគាំទ្រកម្ពុជាប្រជាធិបតេយ្យ។ រៀងរាល់សមាជប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិ សំលេងគាំទ្រនេះកាន់តែកើន។ ពួកអាស៊ានធ្វើឱយវៀតណាមមានអារម្មណ៍ថាកាន់តែឯកកោ។
តេង ស៊ាវភីងបានការពារថៃដោយវាយប្រហាលើវៀតណាមកាលពីខែកុម្ភះ ១៩៧៩។ នេះជាតំលៃមួយដែលចិនយកឈាមទៅប្តូរ។ នេះជាសំដីរបស់នាយករដ្ឋមន្ត្រីចិន Zhao Ziyang ប្រាប់លោកលី ក្វាន់យូ នៅឆ្នាំ១៩៨០។ វាជាការបន្ថយឥទ្ធិពលក្នុងស្វ័យការពារ។ ចិនបានបង្ខំឱយវៀតណាមឱយបញ្ជូនកងទ័ពឆ្នើមរបស់ពួកគេ៦០%ទៅឈរជើងនៅតាមព្រំដែនវៀតណាមចិន។ ប្រសិនបើកងទ័ពឆ្នើមទាំងនោះអាចចូលប្រយុទ្ធដោយសេរីនៅក្នុងទឹកដីកម្ពុជា កិច្ចប្រជុំអន្តរជាតិស្វែងរកសន្តិភាពបន្ទាប់គឺជាកិច្ចប្រជុំស្វែងរកដំណោះស្រាយសន្តិភាពរវាងថៃនិងវៀតណាម មិនមែនស្វែងរកសន្តិភាពឱយកម្ពុជាទេ។ លោកនាយករដ្ឋមន្ត្រីចិនបញ្ជាក់ប្រាប់លោកលី។ ទោះជាយ៉ាណា លោកនាយករដ្ឋមន្ត្រីចិនទទួលស្គាល់ថា ចិនតែឯងមិនអាចដោះស្រាយបញ្ហាកម្ពុជាបានទេ។ កិច្ចការនេះត្រូវការអាមេរិច អាស៊ាន និងសហគមន៍អន្តរជាតិជួយ។
ក្នុងឆ្នាំ១៩៨១ នៅក្រុងវស៊ីងថុន លោកលីបានប្រាប់ទៅប្រធានាធិបតី Reagant ក្នុងកិច្ចប្រជុំមួយទល់នឹងមួយថា៖ “សភាពសូវៀតបានបង្ករបញ្ហាជាច្រើនក្នុងតំបន់អាស៊ីអាគ្នេយ៍។ លោកតេងបាននិយាយថាចិនមិនចង់ឱយមានរដ្ឋរណបសូវៀតណានៅជិតខ្លួនឡើយ។ ចិននឹងទទួលយកអ្នកឈ្នះការបោះឆ្នោតដោយសេរីមួយនៅកម្ពុជា ទោះជាអ្នកណាក៏ដោយ។ ” លោកប្រធានាធិបតីរៃហ្គិន​គាំទ្រគំនិតនេះ។ កាលនោះលោកប្រធានាធិបតីប្រឆាំងនឹងវៀតណាម និងរដ្ឋាភិបាលរណបវៀតណាមដាច់ណាត់។
នៅខែមិថុនា ឆ្នាំ១៩៨១ ក្នុងកិច្ចប្រជុំប្រទេសអាស៊ីបូព៌ា និងប៉ាស៊ីភិច លោកលីបានប្រាប់ទៅ John Holdridge (John Holdrige ជាមន្ត្រីការបរទេសឯកទេសពីចិន ជាឯកអគ្គរដ្ឋទូតនៅសិង្ហបុរី១៩៧៥ ១៩៧៨ នៅឥណ្ឌូណេស៊ី១៩៨២ដល់១៩៨៦។) ថាសិង្ហបុរីនឹងទទួលស្គាល់អ្នកណាដែលឈ្នះឆ្នោតដែល

No comments:

Post a Comment