Saturday 22 June 2019

ត្រឹមម៉ោង11យប់ បន្តរកឃើញអ្នកស្លាប់ចំនួន 2នាក់បន្ថែមទៀត

ព្រះសីហនុ)៖​ ការិយាល័យអ្នកនាំពាក្យរដ្ឋបាលសាលាខេត្តព្រះសីហនុ បានថ្លែងឲ្យដឹងនៅម៉ោង១១៖២០នាទីយប់ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩នេះថា ក្រុមសង្គ្រោះបានរកឃើញមនុស្ស២នាក់បន្ថែមទៀតពីក្នុងគំនរនៃអគារបែកបាក់ ប៉ុន្តែអកុសលអ្នកទាំង២នាក់ នោះបានរកឃើញថា ស្លាប់នៅក្នុងគំនរអគារបាក់បែក។
រហូតមកទល់នឹងម៉ោង១១៖២០នាទីយប់នេះ តុល្យការថ្មីចុងក្រោយ នៃការរុករកសង្គ្រោះជនរងគ្រោះ បានរកឃើញមនុស្សកើនដល់៣៦នាក់ហើយ ក្នុងនោះស្លាប់១៣នាក់ និងរងរបួសចំនួន២៣នាក់។
សូមជម្រាបថា កម្លាំងសង្គ្រោះសរុបប្រមាណ១,០០០នាក់ បានធ្វើការរុករកជនរងគ្រោះដែលស្ថិតក្នុងឧបទ្ទវហេតុ នៃការរលំបាក់ អគារនេះចាប់តាំងពីព្រឹកព្រលឹមមក ហើយបាននិងកំពុងបន្តបេសកកម្មរបស់ខ្លួន ដើម្បីស្វះស្វែងរកជនរងគ្រោះបន្តទៀត ទោះជាស្ថិតនៅក្រោមដំណក់ទឹកភ្លៀងក៏ដោយ។ ក្រុមសង្គ្រោះបានសហការគ្នានិងរួមកម្លាំង សាមគ្គីគ្នាដើម្បីជួយសង្គ្រោះជនរងគ្រោះ។
រដ្ឋមន្ត្រី សាយ សំអាល់ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះសីហនុ សមាជិកក្រុមការងារ និងរដ្ឋបាលសាលាខេត្តព្រះសីហនុ ក្រុមប្រឹក្សាខេត្តព្រះសីហនុ បានចុះពិនិត្យដោយផ្ទាល់នៅ កន្លែងកើតហេតុ និងបានកៀរគរកម្លាំងសង្គ្រោះពីមជ្ឈដ្ឋាននានា ដើម្បីជួយសង្គ្រោះជនរងគ្រោះខ្លះដែលសង្ស័យថា បាននិងកំពុងស្ថិតនៅក្នុងគំនរបាក់បែកនោះនៅឡើយ។
ប៉ុន្តែទោះជាយ៉ាងណា មិនទាន់មានប្រភពព័ត៌មានណាមួយ អាចបញ្ជាក់ថា នៅមានមនុស្សប៉ុន្មាននាក់ទៀត កំពុងជាប់ក្នុងគំនរអគាររលំនេះទេ។
លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះសីហនុ រួមនឹងរដ្ឋបាលសាលាខេត្តព្រះសីហនុ និងក្រុមប្រឹក្សាខេត្តព្រះសីហនុ សូមសម្តែងអំណរគុណចំពោះកាយវិការមនុស្សធម៌របស់ក្រុមសង្គ្រោះទាំងអស់។ ការសង្គ្រោះដែលត្រូវបានអះអាងថា នឹងធ្វើឡើងជាប់ រហូតដល់សង្គ្រោះជនរងគ្រោះបានទាំងអស់ពីគំនរអគាររលំនេះ។
ទាក់ទងនឹងឧបទ្ទវហេតុ នៃការបាក់រលំសំណង់អគារនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបច្ចុប្បន្នបាននិងកំពុងចូលរួម ប្រជុំកំពូលអាស៊ាននៅប្រទេសថៃ បានតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះដំណើរការសង្គ្រោះជនរងគ្រោះនេះ។
សម្តេចតេជោ ហ៊ុន សែន បានមានសរសេរលើ Facebook យ៉ាងដូច្នេះថា «ខ្ញុំបានបញ្ជាឲ្យអាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងប្រដាប់អាវុធ ចុះជួយសង្គ្រោះអាយុជីវិតពលរដ្ឋ ដែលត្រូវបានអគារបាក់រលំសង្កត់»។ សម្តេចបន្ដថា៖ «ខ្ញុំសូមចូលរួមសោកស្តាយយ៉ាងខ្លាំងចំពោះការ បាត់បង់ជីវិតពលរដ្ឋ ដោយសារតែការធ្វេសប្រហែសរបស់ក្រុមហ៊ុនសាងសង់ ដែលបណ្តាលឲ្យមានគ្រោះថ្នាក់កើតឡើងបែបនេះ។ ទោះបីជាខ្ញុំជាប់ប្រជុំក៏ដោយ ក៏ខ្ញុំនៅតែតាមដានដំណើរការរុករក និងសង្គ្រោះដែលយប់នេះត្រូវធ្វើទាំងយប់បន្តទៀត»













Friday 7 June 2019

លោក​ គិន​ ភា​ កាលើករបស់សិង្ហបុរី​ ធ្វើអោយមានអរីភាព

​មន្ត្រី​ផ្លូវ​ការណ៍​របស់​កម្ពុជា និង​វៀតណាម សុទ្ធតែ​បាន​ប្រតិកម្ម​តប​នឹង​ការ​ថ្លែង​របស់​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លោក​Lee Hsien Loong ដែលថា វៀតណាម​ឈ្លានពាន​កម្ពុជា​។ បន្ថែម​លើ​នេះ ក្នុងនាម​អ្នកជំនាញ​ទំនាក់ទំនង​អន្តរជាតិ នៃ​រាជ​បណ្ឌិត្តសភា​កម្ពុជា និង​ជា​អ្នកជំនាញ​វិទ្យាសាស្ត្រ​នយោបាយ​ផង គឺ​លោក​បណ្ឌិត​គិន ភា យល់ថា ប្រមុខ​រដ្ឋាភិបាល សង្ហ​បុរី ក្នុងនាម​ប្រទេស​សមាជិក​អាស៊ាន ដែល​កំណត់ថា អាស៊ាន​មួយ​វាសនា​មួយ មិនគួរ​និយាយ​ជា​សាធារណៈ​បែបនេះ​ទេ​។ លោក​គិន ភា ថា​ការ​ថ្លែង​របស់លោក​Lee Hsien Loong នេះ​អាច​ធ្វើឲ្យមាន​អរិភាព ក្នុងចំណោម​ប្រទេស​ជា​សមាជិក​អាស៊ាន ដូចគ្នា ....

គ្រូធម្មាចារ្យ ដ៏ល្បីឈ្មោះបាន ចូលរោងការហើយ









Thursday 6 June 2019

សម័យខ្មែរក្រហម

ខ្មែរក្រហមធ្លាប់នៅដាច់តែឯងពីសហគមន៍អន្តរជាតិម្តងហើយ។ ទំនាក់ទំនងជាមួយចលនាសឺន សាន និងចលនារបស់សម្តេចសីហនុកក្នុងក្របខ័ណ្ឌរដ្ឋាភិបាលរួបរួមជាតិនេះ ពួកខ្មែរក្រហមបានពង្រឹងខ្លួនឡើងវិញ។ ខាងចិនបានជួយអាវុធ និងលុយដល់ពួកនេះបានគ្រប់គ្រាន់។ បន្ថែមពីនេះ ពួកខ្មែរក្រហមក៏បានចំណូលពីអាជីកម្មលក់ត្បូង និងកាប់ឈើនៅតំបន់ដែលពួកគេត្រួតត្រានៅតាមព្រំដែនថៃផងដែរ។
ចំពោះភាគីវៀតណាមវិញ ការបង្កើតរដ្ឋាភិបាលរួបរួមជាតិនេះជាតំណឹងអាក្រក់មួយ។ វៀតណាមបានហៅរដ្ឋាភិបាលនេះថាជាបីសាចដែលចេញពីពួកវាទីនិយមចិន និងចក្រព័ត្តនិយមអាមេរិច។ រដ្ឋមន្ត្រីការបរទេសវៀតណាមជំនាន់នោះបានទន្ទេញដដែលៗថាស្ថានការណ៍នៅកម្ពុជាជាស្ថានការណ៍មិនអាចត្រឡប់ថយក្រោយវិញបាន ហើយក៏មិនអាចចរចារបានដែរ (ប្រហែលរឿងដកកងទ័ព?)។ ចិន និងអាមេរិចបានចេញមកតតាំងនឹងបញ្ហានេះ។ ដូចក្តីសង្ឃឹមរបស់អាស៊ានរំពឹងទុក សហគមន៍អន្តរជាតិបានគាំទ្ររដ្ឋាភិបាលរួបរួមជាតិ។ ក្តីរំពឹងពីការទទួលស្គាល់រដ្ឋាភិបាលដែលលើកបន្តុបដោយកងទ័ពវៀតណាមត្រូវរលាយ។
ក្នុងក្រសែភ្នែករបស់ប្រទេសក្រីក្រ វៀតណាមជាវីរៈបុរសដ៏អស្ចារ្យដែលបានយកឈ្នះលើមហាអំណាចអាមេរិចដណ្តើមបានក្រុងព្រៃនគរ ឬសាយហ្គន ដែលសព្វថ្ងៃគេហៅក្រុងហូជីមិញ។ ប៉ុន្តែអន្តរជាតិមើលទៅវៀតណាមពេលនោះថាជាចោរអន្តរជាតិ (International villain)ដែលរំលោភបំពានលើប្រទេសជិតខាង។ វៀត ណាមបានជំរុញឱយមានសង្គ្រាមទ័ពព្រៃដូចដែលខ្លួនបានធ្វើក្នុងសង្គ្រាមជាមួយ អាមេរិចដែរ នៅតាមបណ្តារប្រទេសអាស៊ាន តែសង្គ្រាមទាំងនោះមិនអាចឈ្នះទៅបាន។ កងទ័ពវៀតណាមបន្តនៅ លើទឹកដីកម្ពុជា៧ឆ្នាំបន្ទាប់មកទៀតរហូតដល់ខែកញ្ញាឆ្នាំ១៩៨៩ទើបដកចេញ តែពួកគេនៅតែមានពាក់ព័ន្ធផ្នែកនយោបាយរហូតដល់សំរេចបានកិច្ចព្រមព្រៀងសន្តិភាព ក្រុងប៉ារីស១៩៩១។ ខាងភាគីអាស៊ានបានប្រឹងប្រែងអស់រយៈពេល៣ឆ្នាំដើម្បីសំរុសសំរួលភាគីតំណាងកម្ពុជាទាំង៤ និងស្វែងរកទីតាំង ឬគោលជំហរឱយចិន ថៃ និងសិង្ហបុរីដើម្បីឱយឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងអាមេរិចបដិសេធការវិលត្រឡប់ទៅកាន់អំណាចវិញរបស់ខ្មែរក្រហម។
លោកលី និងរដ្ឋមន្ត្រីការបរទេសរបស់គាត់ប្រឹងប្រែងព្យាយាមបញ្ចុះបញ្ចូលឱយរដ្ឋាភិបាលអាមេរិចរបស់លោក Jimmy Carter និងរបស់លោក Ronald Reagant ឱយនៅចាប់អារម្មណ៍បញ្ហាតំបន់នៅអាស៊ីអាគ្នេយ៍ព្រោះអាមេរិចនៅតែមាននាទីសំខាន់ក្នុងតំបន់នេះ។ រដ្ឋាភិបាលអាមេរិចនឿយណាយលែងចង់ពាក់ព័ន្ធនឹងសង្គ្រាមទ័ពព្រៃនៅអាស៊ីអាគ្នេយ៍។ អាមេរិចបានជួយប្រមូលសំលេងបោះឆ្នោតនៅអង្គការសហប្រជាជាតិប្រឆាំងនឹងវៀតណាម។ Tommy Koh ឯកអគ្គរដ្ឋទូតរបស់សិង្ហបុរីប្រចាំអង្គការសហប្រជាជាតិក៏ដើរតួរយ៉ាងសំខាន់ដែរក្នុងការបញ្ចុះបញ្ចូលការបោះឆ្នោតនេះ។
នៅក្នុងសម័យប្រជុំពេញអង្គរបស់អង្គការសហប្រជាជាតិឆ្នាំ១៩៨២ សម្តេចសីហនុបានឡើងថ្លែងសុំឱយសមាជិករបស់អង្គការសហប្រជាជាតិទាំងអស់ស្តារឯករាជ្យភាព និងអធិបតេយ្យភាពរបស់កម្ពុជាឡើងវិញ។ ជាការឆ្លើយតប រដ្ឋជាសមាជិករបស់អង្គការសហប្រជាជាតិចំនួន១០៥បានបោះឆ្នោតគាំទ្រកម្ពុជាប្រជាធិបតេយ្យ។ រៀងរាល់សមាជប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិ សំលេងគាំទ្រនេះកាន់តែកើន។ ពួកអាស៊ានធ្វើឱយវៀតណាមមានអារម្មណ៍ថាកាន់តែឯកកោ។
តេង ស៊ាវភីងបានការពារថៃដោយវាយប្រហាលើវៀតណាមកាលពីខែកុម្ភះ ១៩៧៩។ នេះជាតំលៃមួយដែលចិនយកឈាមទៅប្តូរ។ នេះជាសំដីរបស់នាយករដ្ឋមន្ត្រីចិន Zhao Ziyang ប្រាប់លោកលី ក្វាន់យូ នៅឆ្នាំ១៩៨០។ វាជាការបន្ថយឥទ្ធិពលក្នុងស្វ័យការពារ។ ចិនបានបង្ខំឱយវៀតណាមឱយបញ្ជូនកងទ័ពឆ្នើមរបស់ពួកគេ៦០%ទៅឈរជើងនៅតាមព្រំដែនវៀតណាមចិន។ ប្រសិនបើកងទ័ពឆ្នើមទាំងនោះអាចចូលប្រយុទ្ធដោយសេរីនៅក្នុងទឹកដីកម្ពុជា កិច្ចប្រជុំអន្តរជាតិស្វែងរកសន្តិភាពបន្ទាប់គឺជាកិច្ចប្រជុំស្វែងរកដំណោះស្រាយសន្តិភាពរវាងថៃនិងវៀតណាម មិនមែនស្វែងរកសន្តិភាពឱយកម្ពុជាទេ។ លោកនាយករដ្ឋមន្ត្រីចិនបញ្ជាក់ប្រាប់លោកលី។ ទោះជាយ៉ាណា លោកនាយករដ្ឋមន្ត្រីចិនទទួលស្គាល់ថា ចិនតែឯងមិនអាចដោះស្រាយបញ្ហាកម្ពុជាបានទេ។ កិច្ចការនេះត្រូវការអាមេរិច អាស៊ាន និងសហគមន៍អន្តរជាតិជួយ។
ក្នុងឆ្នាំ១៩៨១ នៅក្រុងវស៊ីងថុន លោកលីបានប្រាប់ទៅប្រធានាធិបតី Reagant ក្នុងកិច្ចប្រជុំមួយទល់នឹងមួយថា៖ “សភាពសូវៀតបានបង្ករបញ្ហាជាច្រើនក្នុងតំបន់អាស៊ីអាគ្នេយ៍។ លោកតេងបាននិយាយថាចិនមិនចង់ឱយមានរដ្ឋរណបសូវៀតណានៅជិតខ្លួនឡើយ។ ចិននឹងទទួលយកអ្នកឈ្នះការបោះឆ្នោតដោយសេរីមួយនៅកម្ពុជា ទោះជាអ្នកណាក៏ដោយ។ ” លោកប្រធានាធិបតីរៃហ្គិន​គាំទ្រគំនិតនេះ។ កាលនោះលោកប្រធានាធិបតីប្រឆាំងនឹងវៀតណាម និងរដ្ឋាភិបាលរណបវៀតណាមដាច់ណាត់។
នៅខែមិថុនា ឆ្នាំ១៩៨១ ក្នុងកិច្ចប្រជុំប្រទេសអាស៊ីបូព៌ា និងប៉ាស៊ីភិច លោកលីបានប្រាប់ទៅ John Holdridge (John Holdrige ជាមន្ត្រីការបរទេសឯកទេសពីចិន ជាឯកអគ្គរដ្ឋទូតនៅសិង្ហបុរី១៩៧៥ ១៩៧៨ នៅឥណ្ឌូណេស៊ី១៩៨២ដល់១៩៨៦។) ថាសិង្ហបុរីនឹងទទួលស្គាល់អ្នកណាដែលឈ្នះឆ្នោតដែល

ពិតជាចម្លែក ស៊ីនំបញ្ចុក ប៊ូលីសចុះហាមឃាត់






Wednesday 5 June 2019

បែកធ្លាយ​ លោកសង្ឃជក់គ្រឿងញៀន











បែកធ្លាយ​រឿងពិត ឪថ្ងៃ7មករា


__លោកពូ ខឹម វាសនា ពន្យល់រឿងពិតនៅថ្ងៃ៧មករា

#នាយករដ្ឋមន្ត្រីសិង្ហបុរី ៖ អ្នកណាមិនដឹងថាយួនឈ្លានពានកម្ពុជា ហើយអ្នកណាខ្លះទទួលថ្ងៃ៧ មករា ១៩៧៩ ថាជាថ្ងៃរំដោះនោះ? សូម្បីUN ក៍មិនទទួលស្គាល់ដែរ ពីព្រោះ វៀតណាមចូលមក មិនបានធ្វើអោយកម្ពុជាប្រសើរឡើងទេ គឺមានតែធ្វើអោយកម្ពុជារលាយហិនហោច ទឹកដីក៍បាត់បង់ ខ្មែរស្លាប់ ខ្មែរពិការរាប់លាននាក់ ថែមទៀតផង គឺមានតែថ្ងៃ២៣ តុលា ១៩៩១ទេ ដែលកម្ពុជាបានប្រសើរខ្លះ។

ចាប់តាំងពីជំនាន់លោកតាលី ក្វាន់យូ (ឪពុក) មកដល់ជំនាន់លោកអ៊ុំលី ស្ហ៊ានលុង (កូន) លោកទាំងពីរតែងតែឈឺឆ្អាលនឹងកម្ពុជា និងព្យាយាមការពារកិត្តិយស ដែនអធិបតេយ្យ និងបូណ៌ភាពទឹកដីរបស់កម្ពុជាតាមគ្រប់មធ្យោបាយ និងលទ្ធភាពរបស់ខ្លួនចាប់តាំងពីពេលដែលសឹង្ហបូរីនៅខ្សត់ខ្សោយក្នុងយុគសង្គ្រាមត្រជាក់ ក្នុងនាមជាប្រទេសជិតខាង និងជាប្រទេសសមាជិកសហគមន៍អាស៊ានមួយដែលធ្លាប់ស្ញប់ស្ញែងពីអារ្យធម៌ដ៏ប្រណិតរបស់កម្ពុជា និងសរសើរពីសមត្ថភាពអភិវឌ្ឍន៍ប្រទេសកម្ពុជាដល់ចំណុចកំពូលក្រោយសម័យអាណានិគមន៍បារាំងរបស់ព្រះបរមរតនកោដ្ឋជានិច្ច ប៉ុន្តែវាអកុសលត្រង់ថា៖ មនុស្សមួយក្ដាប់តូចនាសម័យក្រោយមកដែលកំពុងជ្រកកោនក្នុងផ្ទះកម្ពុជាមួយនេះ រៀនសូត្រទ្រទ្រង់ជីវិតចាយអស់ធនធានធម្មជាតិរបស់កម្ពុជាយ៉ាងច្រើនអនេករហូតដល់ស្កូវក្បាលទ្រុឌទ្រោមជិតទទួលមរណកាលទៅវិញផងក៏មានអ្នកខ្លះ ប៉ុន្តែបែរជាមិនយល់ពីប្រវត្តិសាស្រ្តពិត ទាត់ចោលប្រវត្តិសាស្រ្តពិត និងកំពុងដើរលើគន្លងចាស់ឆ្ពោះទៅរកកំហុសប្រវត្តិសាស្រ្តច្រំដែលៗ និងថែមទាំងមើលស្រាល និងបំភ្លេចសន្ដានចិត្តល្អនៃមិត្តដែលនៅឆ្ងាយឯនាយដូចជាសឹង្ហបូរីទៅវិញ ។
Credit: Young Heng